តោះ! នាំអាអូនមកទិញរបស់លេងដែលជួយឲ្យក្មេងឆ្លាតក្នុង “ពិព័រណ៍សម្ភារៈក្មេងលេង” នៅខែមេសានេះ!
ពិព័រណ៍សម្ភារៈក្មេងលេង ដែលរៀបចំដោយក្រុមហ៊ុនអនុស្សាក្នុងឆ្នាំ២០២០នេះ នឹងនាំមកនូវការតាំងបង្ហាញផលិតផលនិងកញ្ចប់សេវាកម្មថ្មីៗមានគុណភាព រួមជាមួយការលក់បញ្ចុះតម្លៃនិងផ្ដល់រង្វាន់បន្ថែមសម្រាប់ការទិញនៅក្នុងថ្ងៃកម្មវិធីពីបណ្ដាក្រុមហ៊ុនដូចជា របស់របរក្មេងលេង ល្បែងអេឡិចត្រូនិច ផលិតផលប្រើប្រាស់ សាលារៀន សៀវភៅ សម្ភារៈសិក្សា និងល្បែងអប់រំដែលបណ្ដុះភាពវៃឆ្លាតកុមារថែមទៀតផង។
មិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយសម្រាប់មាតាបិតាជាមួយការដើរទិញទំនិញបញ្ចុះតម្លៃដូចសព្វដងនោះទេ ពិព័រណ៍សម្ភារៈក្មេងលេងនឹងនាំមកនូវទីធ្លាកម្សាន្ដសម្រាប់ក្រុមគ្រួសារចំណាយនាពេលចុងសប្ដាហ៍និងការស្គាល់ផលិតផលថ្មីដើម្បីពង្រឹងការលូតលាស់និងភាពវៃឆ្លាតរបស់កុមារ រួមជាមួយនឹងការចូលរួមប្រកួតកម្មវិធីនៅលើឆាកដើម្បីឈ្នះរង្វាន់។
ពិព័រណ៍សម្ភារៈក្មេងលេង នឹងធ្វើឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃទី 3-4-5 ខែមេសា ឆ្នាំ២០២០ ចាប់ពីម៉ោង១០ព្រឹកដល់១០យប់ នៅផ្សារទំនើបអូឡាំព្យា ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា- Anussa Event Planner និងសហការឧបត្ថម្ភដោយសាលាអន្ដរជាតិ Eco International School ។
