Loading Events

ណាត់សប្បាយជុំគ្នានៅផ្សារទំនើបអូឡាំព្យាក្នុងថ្ងៃក្តីស្រលាញ់ ជាមួយពិព័រណ៍អាពាហ៍ពិពាហ៍ និងកាដូសន្ធឹកសន្ធាប់

Date Posted: 12 Feb 2020  

Details

Date: 14 Feb 2020
Event Category Entertainment

Location

Take Place at: The Olympia Mall
Phone: +855 85 888 125 / +855 23 921 969
Email:
ណាត់សប្បាយជុំគ្នានៅផ្សារទំនើបអូឡាំព្យាក្នុងថ្ងៃក្តីស្រលាញ់ ជាមួយពិព័រណ៍អាពាហ៍ពិពាហ៍ និងកាដូសន្ធឹកសន្ធាប់

ចំណាយ​ពេលវេលា​ដ៏​មាន​គុណភាព ​​បង្កើត​អនុស្សាវរីយ៍​ដ៏​មាន​ន័យ ​ជាមួយ​ មិត្តភ័ក្ដិ ក្រុម​គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក នៅ​ផ្សារ​ទំនើប អូឡាំព្យា ក្នុង​រដូវ​នៃ​ក្តី​ស្រលាញ់​ខែ​កុម្ភៈ​នេះ ជាមួយ​កម្មវិធី​ពិសេសៗ ជាច្រើន​ដូចជា ៖


ពិព័រណ៍​អាពាហ៍ពិពាហ៍ ៖ ​​ត្រឡប់​មក​វិញ​ជា​លើក​ទី៥ មាន​រយៈពេល​ ៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ១៤ - ១៥ - ១៦ កុម្ភៈ ដែល​ជា​ថ្ងៃ​​នៃ​ក្ដី​ស្រលាញ់។ ពិព័រណ៍​នេះ​ គឺ​ជា​កម្មវិធី​តាំង​បង្ហាញ​សេវាកម្ម​ និង​ផលិតផល​អាពាហ៍ពិពាហ៍​យ៉ាង​សម្បូរ​បែប​ដ៏​ធំ​ប្រចាំ​ឆ្នាំ ដែល​អ្នក​ចូល​រួម​អាច​រំភើប​រីករាយ​ជាមួយ​ការ​ថត​រូប​លេង​ស្អាត​ៗ​ សប្បាយ​ៗ និង​ការ​បញ្ចុះ​តម្លៃលើ​ទំនិញ​ជាច្រើន​មុខ​ចាប់​ពី ២០% រហូតដល់ ៥០% ។

ទិដ្ឋភាពពិព័រណ៍​អាពាហ៍ពិពាហ៍ ឆ្នាំមុនៗ

ក្រៅ​ពី​នេះ អ្នក​ក៏​អាច​ចូលរួម​លេងកម្សាន្ត​កម្មវិធី​ថ្ងៃ​នៃសេច​ក្តី​ស្រលាញ់​ Valentine រៀប​ចំ​ជា​ពិសេស​ដោយ​ផ្សារ​ទំនើប អូឡាំព្យា ដោយ​ផ្ទាល់​ នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ចាប់​ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៩យប់ ដែល​មាន​កម្មវិធី​សប្បាយ​ៗ ដូចជា ៖​​

. ចែក​ផ្កា​កូលាប ៣០០ ទង សម្រាប់​អតិថិជន​មកកម្សាន្ត និង​ថត​រូប​នៅ​ផ្សារ​ទំនើប​អូឡាំព្យា ឬ​គ្រាន់​តែ​ទិញ​ទំនិញ ក្នុង​តម្លៃ​ណា​មួយ

. ចែក​បាច់​ផ្កា​ដែល​រៀប​ចំ​យ៉ាង​ពិសេស​ចំនួន ២៥ បាច់ សម្រាប់​អតិថិជ​ន​ដែល​បាន​ទិញ​ទំនិញ​ចាប់​ពី ៣០ ដុល្លារ​ទ្បើង​ទៅ

. ថត​រូប​នៅ​ផ្សារ​ទំនើប​អូទ្បាំព្យា​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ ដោយ​ធ្វើ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ដើម្បី​ឈ្នះ​រង្វាន់​ជា សាច់​ប្រាក់​សរុបចំនួន ១៧០ដុល្លារ សម្រាប់​ចំណាយ​នៅ​ផ្សារ​ទំនើប​នេះ។

លក្ខខណ្ឌ​ក្នុង​ការ​ចូល​រួម​ការ​ថត​រូប​បាន​រង្វាន់​មាន​ដូចជា ​៖

  • ថត​រូប​នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនើប​អូឡាំព្យា

  • Tag មិត្តភ័ក្ត​ចំនួន ៥ នាក់

  • ដាក់ Hashtag #ShareLove #TheOlympiaMall

  • បង្ហោះ​រូបភាព​ជា​សាធារណៈ។

រូបដែលមានចំនួន Like ច្រើនជាងគេ​នឹង​ទទួលបានរង្វាន់ Cash Voucher សម្រាប់​ចំណាយនៅផ្សារទំនើបអូឡាំព្យា ដូចជា៖ (រង្វាន់ទី១) ១0០ដុល្លារ , (រង្វាន់ទី ២) ៥០ដុល្លារ , និង​ (រង្វាន់ទី ៣) ២០ដុល្លារ។

កុំ​ឲ្យខកខាន​ឱកាសនេះណា៎ ! ជួប​គ្នា​នៅ​ថ្ងៃទី ១៤ ១៥ និង ១៦ កុម្ភៈ ២០២០​នេះ នៅ ផ្សារ​ទំនើប​អូឡាំព្យា​តែ​មួយ​គត់។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ហ្វេស​ប៊ុកផេក The Olympia Mall